ឯកសារនេះ ផ្តល់នូវគោលគំនិតដ៏សាមញ្ញនៃព័ត៌មានសំខាន់ៗអំពីទឹកស្អាត និង អនាម័យ (WASH)សម្រាប់ប្រើជាទិន្នន័យសង្ខេបរបស់ថ្នាក់ជាតិ និងរាជធានីខេត្តទាំង២៥ ក្នុងវិស័យ WASH ។ ទិន្នន័យនេះត្រូវបានប្រមូលជាផ្នែកមួយនៃគម្រោងប្រព័ន្ធគ្រប់គ្រងទិន្នន័យ (MIS) ដែលមានគោលបំណងប្រមូលផ្តុំរៀបចំឯកសារ និង ទំនាក់ទំនងព័ត៌មានសម្រាប់ប្រព័ន្ធទឹកស្អាត និងអនាម័យនៅតាមជនបទនៃប្រទេសកម្ពុជា។ ទិន្នន័យត្រូវបានរៀបចំប្រមូលដោយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីខេត្តទាំង២៥ ដោយមានការសហការណ៍ជាមួយមន្រ្តីថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ និងចងក្រងដោយក្រុមការងារ MIS ថ្នាក់ជាតិសម្រាប់ជារបាយការណ៍ទិន្នន័យកំរិតជាតិ។ យ៉ាងណាមិញទិន្នន័យមួយចំនួនក៏ត្រូវបាន ប្រមូលដោយមានប្រភពមកពីស្ថាប័នពាក់ព័ន្ធផ្សេងៗ ដូចជា មន្ទីរផែនការ មន្ទីរសុខាភិបាល និងមន្ទីរអប់រំយុវជននិងកីឡា ។ ទិន្នន័យគោលសំខាន់ៗនឹងបង្ហាញជាលម្អិតនៅខាងក្រោមនេះផងដែរ។