ប្រព័ន្ធគ្រប់គ្រងទិន្នន័យ (MIS)

គណៈកម្មាធិការសម្រាប់ប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) នៃក្រសួងអភិវឌ្ឍន៍ជនបទ (MRD) ត្រូវបានបង្កើតឡើងដោយជោគជ័យ សម្រាប់ប្រមូលទិន្នន័យថ្នាក់ជាតិ ទៅលើវិស័យទឹកស្អាត និងអនាម័យ នៅតាមតំបន់ជនបទ នៅក្នុងឆ្នាំ ២០១៨ ។ MIS គឺត្រូវការជាចាំបាច់សម្រាប់គ្រប់គ្រងព័ត៌មានលើវិស័យទឹកស្អាត និងអនាម័យ ក្នុងផែនការសកម្មភាពជាតិ នៅតាមតំបន់ជនបទ ដើម្បីចែករំលែកព័ត៌មានទៅកាន់ស្ថាប័នពាក់ព័ន្ធ ឬក៏ផ្សព្វផ្សាយជាសាធារណៈ ។ នៅក្នុងដំណាក់កាលទី ១ របស់ MIS ទិន្នន័យត្រូវបានប្រមូលដោយគណៈកម្មាធិការខេត្តរបស់ MIS ដោយផ្តោតលើ សូចនាករគន្លឹះ ចំនួន ៦ ដែលបានកំណត់ដោយ ផែនការសកម្មភាពជាតិ (NAP) សម្រាប់ កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ RWSSH ឆ្នាំ ២០១៤-២០១៨ ។ MIS Phase 1 រួមមានការបង្កើត បែបបទប្រមូលទិន្នន័យ ធ្វើសុពលភាពទិន្នន័យ និងត្រួតពិនិត្យដំណើរការប្រមូលទិន្នន័យ វិភាគទិន្នន័យ រៀបចំ និងបកស្រាយទិន្នន័យជាមួយ អ្នកចូលរួមរបស់ MIS ។ បន្ថែមពីលើការផ្តល់ព័ត៌មានយ៉ាងមានតម្លៃសម្រាប់សិក្សាឡើងវិញនូវផែនការសកម្មភាពជាតិ MIS Phase 1 ក៏បានពង្រឹងនូវសមត្ថភាពបុគ្គលិកក្នុងក្រសួង ដើម្បីការងារកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ RWSSH ។ នៅក្នុងការងារទៅអនាគតរបស់ MIS ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈជោគជ័យរបស់ MIS Phase 1 នឹងរួមបន្ថែមនូវសូចនាករនៃផែនការសកម្មភាពជាតិ និងបន្តពង្រឹងនូវការងារប្រឈមចំពោះមុខ ហើយក៏នឹងចូលរួមផ្តល់ការណែនាំ សម្រាប់សូចនាករ ក៏ដូចជាការបញ្ចូលទិន្នន័យ ។

ក្រៅពីនេះ ចំណុចខ្វះខាត​ផ្នែកកម្មវិធី​ក្នុងវិស័យ​​ផ្គត់ផ្គង់ទឹកស្អាត និងការ​លើកកម្ពស់​អនាម័យជនបទ ដែលកំណត់​ដោយ MIS រួមមាន ១) ​កង្វះ​ការ​កត់ត្រា​ផ្ទៃក្នុងនូវ​ទិន្នន័យកម្មវិធី​សហគមន៍​ដឹកនាំអនុវត្ត​អនាម័យ​ និងស្ថានភាព​គ្មាន​ការ​បន្ទោបង់​ពាសវាល​ពាសកាលកន្លងមក ២) កង្វះការ​ពិនិត្យតាមដាន​​ភូមិដែលរក្សា​បានស្ថានភាពគ្មាន​ការ​បន្ទោបង់​ពាសវាល​ពាសកាល ៣) ការ​លំបាក​ក្នុងការ​ញែក​​ថវិកា​ឃុំ​សម្រាប់​ការផ្គត់ផ្គង់ទឹកស្អាត និងការ​លើកកម្ពស់​អនាម័យជនបទ ចេញពី​ថវិកា​សេវា​សង្គមកិច្ច​ និង ៤) ការ​ទាក់ទាញ​អ្នកផ្គត់ផ្គង់​​ផលិតផល/សេវា​អនាម័យទៅកាន់​តំបន់ដាច់ស្រយាល។

*** ចុចតំំណភ្ជាប់ទីនេះ ដើម្បីទស្សនាកម្រងវីដេអូស្តីពី “ការគ្រប់គ្រងប្រព័ន្ធទិន្នន័យដោយសុក្រិតភាព និងប្រសិទ្ធភាព ដើម្បីការស្រាវជ្រាវសំដៅឆ្ពោះការធ្វើផែនការយុទ្ធសាស្រ្ត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព “។