ឯកសារនេះ ផ្តល់នូវគោលគំនិតដ៏សាមញ្ញនៃព័ត៌មានសំខាន់ៗអំពីទឹកស្អាត និង អនាម័យ (WASH)សម្រាប់ប្រើជាទិន្នន័យសង្ខេបរបស់ថ្នាក់ជាតិ និងរាជធានីខេត្តទាំង២៥ ក្នុងវិស័យ WASH ។ ទិន្នន័យនេះត្រូវបានប្រមូលជាផ្នែកមួយនៃគម្រោងប្រព័ន្ធគ្រប់គ្រងទិន្នន័យ (MIS) ដែលមានគោលបំណងប្រមូលផ្តុំរៀបចំឯកសារ និង ទំនាក់ទំនងព័ត៌មានសម្រាប់ប្រព័ន្ធទឹកស្អាត និងអនាម័យនៅតាមជនបទនៃប្រទេសកម្ពុជា។ ទិន្នន័យត្រូវបានរៀបចំប្រមូលដោយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីខេត្តទាំង២៥ ដោយមានការសហការណ៍ជាមួយមន្រ្តីថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ និងចងក្រងដោយក្រុមការងារ MIS ថ្នាក់ជាតិសម្រាប់ជារបាយការណ៍ទិន្នន័យកំរិតជាតិ។ យ៉ាងណាមិញទិន្នន័យមួយចំនួនក៏ត្រូវបាន ប្រមូលដោយមានប្រភពមកពីស្ថាប័នពាក់ព័ន្ធផ្សេងៗ ដូចជា មន្ទីរផែនការ មន្ទីរសុខាភិបាល និងមន្ទីរអប់រំយុវជននិងកីឡា ។ ទិន្នន័យគោលសំខាន់ៗនឹងបង្ហាញជាលម្អិតនៅខាងក្រោមនេះផងដែរ។
ធាតុចេញទី I
MRD, PDRDs និងអាជ្ញាធរមូលដ្ឋាន បានពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងសម្របសម្រួលដើម្បីស្នើសុំការវិភាជថវិកាបន្ថែមទៀត និងត្រួតពិនិត្យតាមដានកម្មវិធី RWSSSH រួមទាំងក្នុងស្ថាប័ន (សាលារៀន និងគ្រឹះស្ថានថែទាំងសុខភាព) និងក្នុងពេលមានគ្រោះអាសន្ន។
View Reportsធាតុចេញទី II
ប្រជាពលរដ្ឋនៅជនបទ រួមទាំងអ្នកដែលរស់នៅក្នុងបរិស្ថានប្រឈម និងតំបន់ដែលប៉ះពាល់ដោយសារធាតុអាសេនិក ទទួលបានកាន់តែច្រើន ប្រកបដោយសមធម៌ និងនិរន្តរភាពនូវសេវាទឹកសម្រាប់ផឹកដែលត្រូវបានគ្រប់គ្រងប្រកបដោយសុវត្ថិភាព
View Reportsធាតុចេញទី III
ប្រជាពលរដ្ឋនៅជនបទ រួមទាំងអ្នកដែលរស់នៅក្នុងបរិស្ថានប្រឈម ទទួលបានកាន់តែច្រើន ប្រកបដោយសមធម៌ និងនិរន្តរភាពនូវសេវាអនាម័យដែលត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព
View Reportsធាតុចេញទី IV
ប្រជាជននៅជនបទកែលម្អឥរិយាបថអនាម័យ
View Reportsធាតុចេញទី V. CSDG
៦.១: ត្រឹមឆ្នាំ ២០៣០ សម្រេចឱ្យបានការទទួលបានជាសកល និងប្រកប ដោយសមធម៌នូវទឹកសម្រាប់ផឹក ដែលមានសុវត្ថិភាព និងតម្លៃសមរម្យសម្រាប់ទាំងអស់គ្នា។ ៦.២: ត្រឹមឆ្នាំ ២០៣០ សម្រេចឱ្យបានការទទួលបានអនាម័យ (សុខភាព) និងអនាម័យខ្លួនប្រាណឱ្យបានគ្រប់គ្រាន់ និងប្រកបដោយសមធម៌សម្រាប់ទាំងអស់គ្នា និងបញ្ឍប់ការបន្ទោបង់ពាសវាលពាសកាល យកចិត្តទុកដាក់លើតម្រូវការរបស់ស្ត្រី/ក្មេងស្រី និងជនងាយគ្រោះ។
View Reports